បញ្ហាសើស្បែក

ជំងឺត្រអកគឺជាការប្រតិកម្មរលាកស្រួចស្រាវ ឬ រ៉ាំរ៉ៃទៅនឹងសារធាតុ ដែលមកប៉ះពាល់ ជាមួយនឹងស្បែក។                                                                      នៅក្នុងប្រភេទស្រួចស្រាវនៃជម្ងឺនេះ យើងអាចមើលឃើញបន្ទះនៃការឡើងក្រហម និង ហើម មានទឹករងៃ និង ក្រម៉រ ។
នៅក្នុងប្រភេទ បន្ទាប់នៃដំណាក់កាលស្រួចស្រាវនៃជម្ងឺនេះ យើងបានរកឃើញ បន្ទះនៃជំងឺរលាកស្បែកស្រាល  បង្ហាញ ការរបកស្បែកសើរៗក្រម៉រស្ងួតហើយតូចៗ ពេលខ្លះ មានមកជាមួយនឹងកន្ទួលរឹងតូចៗ  ក្រហម ។
នៅក្នុងប្រភេទរ៉ាំរ៉ៃនៃជម្ងឺនេះ យើងអាចមើលឃើញបន្ទះរបស់ស្បែកឡើងក្រាស់និងរឹង ការរបកនៅជុំវិញ កន្ទួលសំប៉ែតរឺមួលរឹងតូចៗ ការរបកស្បែក និង ការប្តូរពណ៌ស្បែក រឺ ការរលាកក្រហមស្បែកស្រាល។

 

នៅក្នុងដំណាក់កាលស្រួចស្រាវ ជម្ងឺស្បែកនេះអាចត្រូវបានព្យាបាល  ដោយសំគាល់ និងជៀសវាងនូវភ្នាក់ងារដែលជាមួលហេតុ ការរុំស្បែកដោយបន្ទះសើម ថ្នាំក័រទីកូអ៊ីតលាប ថ្នាំក័រទីកូអ៊ីតលេបរឺចាក់ អាចត្រូវបានប្រើនៅក្នុងករណីធ្ងន់ធ្ងរ។                        នៅក្នុងដំណាក់កាល បន្ទាប់ស្រួចស្រាវ និងរ៉ាំរ៉ៃ  ថ្នាំក័រទីកូអ៊ីតលាបអាចប្រើរយៈពេលខ្លី ដែលមានប្រសិទ្ធិភាពខ្លាំងក្លាដូចជា betamethasone dipeopionate ឬ clobetasol propionate  ប្រសិនបើ ស្បែកមិនមានពងទឹក ។

ម៉ោងធ្វើការ ច័ន្ទ-សៅរ៍

ព្រឹក ​ ០៩:០០ - ១៣:០០​
រសៀល ១៤:០០ - ១៩:០០

អាទិត្យ

សំរាក

ទូរស័ព្ទ:

០២៣ ៦៩១ ១៩៨៤ (សាខា ពេទ្យចិន)
០១២ ៩១៩ ០០៨ (សាខា ពេទ្យចិន)
០១១ ៨៨៨ ៥៦៥ (សាខា K-Mall)
០៩២ ១១០ ១០១ (សាខា អ៊ែតវ៉ូត)

ផ្ទះលេខ ១៨R ផ្លូវលេខ ២៥២ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ កម្ពុជា អុីម៉ែល:cadauskinclinic@gmail.com www.cadau-clinic.com