
បញ្ហាសើស្បែក

ជម្ងឺមុខមានសរសៃក្រហម (rosacea) ជាទំរង់ជម្ងឺមុនរ៉ាំរ៉ៃ ផ្នែកក្រពេញខ្លាញ់និងរោម (pilosebaceous unit) ដែលបានកើតមានព្រមជាមួយនឹងសរសៃឈាមតូចឆ្មារ ធ្វើអោយក្តៅ ដែលនាំឱ្យមានការឡើងក្រហម និងទីបំផុតទៅជាមុខមានសរសៃក្រហម (telangiectasia) ។ ទោះបីជាជំងឺនេះកាលពីមុនត្រូវបានគេហៅថា ជម្ងឺមុនមុខមានសរសៃក្រហម (acne rosacea) ប៉ុន្តែអាចមានរួមគ្នា ជម្ងឺមុនដែលអាចកើតមានមុនពេលការមានជម្ងឺមុខសរសៃក្រហម (rosacea) ។ ជម្ងឺមុខមានសរសៃក្រហម (rosacea) គឺជាមូលហេតុនៃការខូចសម្ផស្សសំខាន់។ រយៈពេលនៃការកើតជម្ងឺនេះគឺពីច្រើនថ្ងៃ សប្តាហ៍ទៅដល់ច្រើនខែ។ ស្នាមស្បែកមុន តូចឬខ្ទុះ និងជាញឹកញាប់ខ្ទុះតូច គ្មានគ្រាប់មុន មុខក្រហម ។ ជម្ងឺមុខមានសរសៃក្រហម រ៉ាំរ៉ៃ (chronic rosacea) ដែលស្ថិតនៅ ច្រមុះ ថ្ងាស ត្របកភ្នែក ត្រចៀក និងចង្កា ។ ជម្ងឺមុខមានសរសៃក្រហម (rosacea) គឺអាចបង្ការ ដោយការឈប់ ផឹកស្រា គ្រឿងស្រវឹងនិង ភេសជ្ជះធ្វើអោយក្តៅមុខ ដែលអាចមានប្រយោជន៍ចំពោះ អ្នកជំងឺមួយចំនួន។ យើងអាចព្យាបាលបានដោយ metronidazole ជែលឬក្រែម លាប ពីរដងក្នុងមួយថ្ងៃ ឬថ្នាំផ្សះលេបប្រភេទtetracycline ឬ minocycline សំរាប់ប្រភេទជម្ងឺ ធ្ងន់ធ្ងរ ឬប្រសិនបើការព្យាបាលដោយលាបបរាជ័យ។