
បញ្ហាសើស្បែក

កន្ទាលត្រអាក (urticaria) គឺជាធម្មតាសំដៅទៅលើ បន្ទាលត្រអាក (hives) គឺជាការឡើង កន្ទួលរមាស់ហើបផុតពីស្បែក តំបន់មានគែមជុំវិញច្បាស់លាស់នៃការឡើងក្រហម និងហើម នៅលើស្បែក ដែលរមាស់ខ្លាំងណាស់។ វាអាចជា កន្ទាលត្រអាក សភាព ស្រួចស្រាវឬរ៉ាំរ៉ៃ។ នៅពេលការកើតមានរយៈពេលច្រើនជាង៦សប្តាហ៏ ត្រូវបាន ហៅថា ជាសភាពរ៉ាំរ៉ៃ។ ថ្នាំ និង ស្ថានភាពមួយចំនួន ដែលអាចបង្កឱ្យមានការរមាស់ដូចជា កំដៅ ការបែកញើស ភាពត្រជាក់ កាសង្កត់ខ្លាំងនៅលើស្បែក ការធ្វើលំហាត់ប្រាណ, ពន្លឺព្រះអាទិត្យ, ភាពតានតឹងអារម្មណ៍ឬ បញ្ហាសុខភាពរ៉ាំរ៉ៃ។ ករណីភាគច្រើន វាបាត់ទៅវិញដោយឯកឯង។ ទោះជាយ៉ាងណាការប្រើថ្នាំប្រភេទ antihistamines (Anti-H1) គឺមានសារះសំខាន់ លើការព្យាបាល ។