
បញ្ហាសើស្បែក

ជម្ងឺឃ្លង់ល្ពៅ (vitiligo) គឺកំណត់សំគាល់ដោយ ការកើតមានជាផ្ទាំងសធំៗនៅលើសែ្បក ពិនិត្យដោយមីក្រូទស្សន៏ នៅកន្លែងនោះ គឺអវត្តមានទាំងស្រុង នៃកោសិកាជាតិពណ melanocyte ហើយជាជម្ងឺកើតដោយការពាក់ពន្ធ័នឹងជម្ងឺទូទៅមួយចំនួន ជាពិសេស ជម្ងឺក្រពេញទីរ៉ូអ៊ីត ។ ជម្ងឺឃ្លង់ល្ពៅ (vitiligo) អាចកើតមាន នៅអាយុណាមួយក្នុងចំនួនស្មើគ្នានៃប្រជាជនទាំងពីរភេទ។
ការកំណត់លក្ខណះនៃការកើតមានជម្ងឺឃ្លង់ល្ពៅ (vitiligo) រាប់ទាំង កត្តាសេនេទិច និងបរិស្ថាន ។ ការកើតមានក្រោយពី ការបាត់បង់ជីវិតសាច់ញាតិ រឺក្រោយពីការរងរបួសលើរាងកាយធ្ងន់ធ្ងរ ត្រូវបានសំគាល់ឃើញមានជាញឹកញាប់៕ យើងអាចឃើញមានពណ៌សភាពស ស្លេក រាងមូល ពងក្រពើ រឺការប្រែពណ៌ស្បែកជា បន្ទះរាងទ្រវែង ។
ជម្ងឺឃ្លង់ល្ពៅ (vitiligo) គឺជាជម្ងឺរ៉ាំរ៉ៃ ។ គេបាន់ប្រមាណរហូតដល់ 30% នៃអ្នកជម្ងឺ អាចមានការត្រលប់នៃការប្តូរពណ៌ស្បែកដោយឯកឯងមួយ លើតំបន់មួយចំនួន ដែលត្រូវនឹងពន្លឺថ្ងៃ ។ យើងអាចព្យាបាល ជម្ងឺឃ្លង់ល្ពៅ (vitiligo) ដោយប្រើប្រាស់ថ្នាំការពារកំដៅថ្ងៃ និង ថ្នាំលាប បិទបាំង ។ ការព្យាបាលចំពោះការប្តូរពណ៌ស្បែកនៅកន្លែង ជាមួយនឹងថ្នាំលាបប្រភេទ glucocorticoid រឺ psoralens ហើយ បញ្ហាពេញខ្លួន ដោយថ្នាំលេបប្រភេទ psoralens និង UVA ៕