
បញ្ហាសើស្បែក

ផ្លែលើស្បែក (hypertrophic scars and keloids) គឺជាការជួសជុលជាលិកាឡើងវិញ រីកធំច្រើនខុសធម្មតា ក្រោយពីការរងរបួសនៃស្បែក ។ ជាញឹកញាប់បំផុត ពណ៌នៃស្បែកធម្មតា ប៉ុន្តែអាចទៅជាពណ៌ក្រហមស្លេក រឺឡើងខៀវ អាចជាបន្ទះឆ្នូតៗ ក្រោយពីការប៉ះទង្គិច រឺក្រោយពីការវះកាត់ ។ បុគ្គលម្នាក់ៗឆាប់ងាយនឹងមានផ្លែលើស្បែក ជាដំបូន្មាន គួរជៀសវាងនូវដំណើរការ ទាក់ទងនឹងសោភណ័ភាពដូចជា ការចោះទំលុះស្បែកដែលគ្មានប្រយោជន៏ ។ ការចាក់ថ្នាំនៅនឹងកន្លែងដែលផ្លែលើស្បែក នូវប្រភេទថ្នាំ triamcinolone acetonide រៀងរាល់ខែ អាចកាត់បន្ថយការរមាស់ ទំហំរបស់វា ហើយធ្វើវា អោយទៅជាសំប៉ែត រឺ យើងអាចរួមបញ្ចូលការព្យាបាលដោយវិធី Cryotherapy និង ការចាក់ថ្នាំ ។ លើសពីនេះ ក្រែម Silicone និង បន្ទះជែលSilicone ក៏មាន អត្ថប្រយោជន៏ក្នុងការព្យាបាលផ្លែលើស្បែក ហើយវាមិនឈឺ និងមិនបង្កគ្រោះថ្នាក់់ ។