បញ្ហាសើស្បែក

ការជ្រុះសក់ (hair loss) ត្រូវបានគេហៅថាភាពឆក ឬទំពែក (alopecia) ពីពាក្យឡាតាំង។ អ្នកជម្ងឺមានការយល់ដឹងផ្សេងគ្នានៃការទៅជាទំពែក ពីគ្រូពេទ្យឯកទេសខាងជម្ងឺស្បែក ហើយជាញឹកញយអ្នកជម្ងឺ មានការយល់ដឹងនិងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការស្តើងនៃសក់របស់ពួកគាត់។ ការកំណត់លក្ខណៈការជ្រុះសក់ គឺងាយស្រួលចាត់ចូលទៅក្នុង ភាពទំពែកគ្មានស្លាកស្នាម (noncicatricial alopecia) គឺមិនមានសញ្ញានៃការរលាកជាលិកា ស្លាកស្នាម ឬស្វិតនៃស្បែកនិង ភាពទំពែកមានស្លាកស្នាម (cicatricial alopecia) ដែលជាកន្លែង មានភស្តុតាង នៃការបំផ្លាញជាលិកា ដូចជាការរលាក ស្វិតស្បែក ស្លាកស្នាមគឺឃើញមានជាក់ស្តែង។

នៅក្នុងភាពទំពែកគ្មានស្លាកស្នាម (nonscarring alopecia) ការជ្រុះសក់ (hair loss) អាចបណ្តាលមកពីជំងឺ ប្រពន្ធ័ភាពសាំ ឬអ័រម៉ូន (androgenetic alopecia) ។ ក្នុងករណីនេះ ថ្នាំក័រទីកូអ៊ីតលាប ថ្នាំស្ព្រាយ minoxidil  ថ្នាំ លេបប្រភេទcyclosporine ឬ glucocorticoid , oral finasteride អាចត្រូវបានណែនាំដោយគ្រូពេទ្យរបស់អ្នក អាស្រ័យលើភាពធ្ងន់ធ្ងរ របស់ជម្ងឺអ្នក។                                                                                                                                                   នៅក្នុងភាពទំពែកមានស្លាកស្នាម (scarring alopecia) ការជ្រុះសក់ (hair loss) គឺត្រូវបានបណ្តាលមកពីការខូចខាតឬការបំផ្លាញគល់សក់ដោយដំណើរលាកឬដោយជម្ងឺផ្សេងទៀត ហើយការជាសះស្បើយទៅវិញកើតមានជាមួយនឹងការកើតមានស្លាកស្នាម ស្វិតនៃស្បែក ហើយនឹងការបាត់បង់ទាំងស្រុងនូវគល់សក់ ។

ម៉ោងធ្វើការ ច័ន្ទ-សៅរ៍

ព្រឹក ​ ០៩:០០ - ១៣:០០​
រសៀល ១៤:០០ - ១៩:០០

អាទិត្យ

ល្ងាច ១៧:០០ - ១៨:៣០

ទូរស័ព្ទ:

០២៣ ៦៩១ ១៩៨៤
០១២ ៩១៩ ០០៨
០១១ ៨៨៨ ៥៦៥
០១២ ៨៧១ ៨៥១

ផ្ទះលេខ ១៨R ផ្លូវលេខ ២៥២ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ កម្ពុជា អុីម៉ែល:cadauskinclinic@gmail.com www.cadau-clinic.com