បញ្ហាសើស្បែក

ជម្ងឺជំាមុខ (melasma) គឺសំដៅដល់ស្លាកស្នាមទាំងទ្បាយណាដែលស្បែក មានពណ៌ក្រម៉ៅជាងស្បែកធម្មតានៅលើផ្ទៃមុខ កើតនៅតំបន់ដែលប៉ះពាល់ ញឹកញាប់បំផុតពីកម្ដៅថ្ងៃចែងចាំងមកលើស្បែក អាចជាប់ពាក់ពន្ធ័នឹង ការមានផ្ទៃពោះ ការប្រើថ្នាំអរម៉ូនពន្យាកំណើតឬអាចកើតមានដោយសារការប្រើប្រាស់ ឱសថ រឺ ពពួកថ្នាំ diphenylhydantoin ឬអាចមិនបានដឹងមូលហេតុ។
ការផ្លាស់ប្តូរពណ៌ស្បែកជាធម្មតាវិវត្ដន៍យ៉ាងឆាប់រហ័សមួយសប្តាហ៍ ពិសេសបន្ទាប់ពីត្រូវ ពន្លឺព្រះអាទិត្យ។
ជម្ងឺជំាមុខ (melasma) អាចរលុបបាត់ដោយឯកឯងក្នុងរយៈពេលមួយខែបន្ទាប់ពី ការសំរាលកូនរូច ឬ បន្ទាប់ពីការឈប់ប្រើថ្នាំអរម៉ូនពន្យាកំណើត។ ការព្យាបាលដោយថ្នាំលាប hydroquinone ជាក្រែម ឬការរួមបញ្ចូលគ្នាជាមួយថ្នាំលាប tretinoin ឬ glycolic acid គឺមានប្រសិទ្ធិភាព ។ វាគឺសំខាន់ថាអ្នកជំងឺប្រើប្រាស់ រៀងរាល់ព្រឹក នូវថ្នាំការពារកំដៅថ្ងៃ  ដែលផ្ទុកសារធាតុ titanium dioxide ឬ zinc oxide ។

ម៉ោងធ្វើការ ច័ន្ទ-សៅរ៍

ព្រឹក ​ ០៩:០០ - ១៣:០០​
រសៀល ១៤:០០ - ១៩:០០

អាទិត្យ

ល្ងាច ១៧:០០ - ១៨:៣០

ទូរស័ព្ទ:

០២៣ ៦៩១ ១៩៨៤
០១២ ៩១៩ ០០៨
០១១ ៨៨៨ ៥៦៥
០១២ ៨៧១ ៨៥១

ផ្ទះលេខ ១៨R ផ្លូវលេខ ២៥២ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ កម្ពុជា អុីម៉ែល:cadauskinclinic@gmail.com www.cadau-clinic.com