បញ្ហាសើស្បែក

ជម្ងឺមុខមានសរសៃក្រហម (rosacea) ជាទំរង់ជម្ងឺមុនរ៉ាំរ៉ៃ ផ្នែកក្រពេញខ្លាញ់និងរោម (pilosebaceous unit) ដែលបានកើតមានព្រមជាមួយនឹងសរសៃឈាមតូចឆ្មារ ធ្វើអោយក្តៅ ដែលនាំឱ្យមានការឡើងក្រហម និងទីបំផុតទៅជាមុខមានសរសៃក្រហម (telangiectasia) ។ ទោះបីជាជំងឺនេះកាលពីមុនត្រូវបានគេហៅថា ជម្ងឺមុនមុខមានសរសៃក្រហម (acne rosacea) ប៉ុន្តែអាចមានរួមគ្នា ជម្ងឺមុនដែលអាចកើតមានមុនពេលការមានជម្ងឺមុខសរសៃក្រហម (rosacea) ជម្ងឺមុខមានសរសៃក្រហម (rosacea) គឺជាមូលហេតុនៃការខូចសម្ផស្សសំខាន់។ រយៈពេលនៃការកើតជម្ងឺនេះគឺពីច្រើនថ្ងៃ សប្តាហ៍ទៅដល់ច្រើនខែ។ ស្នាមស្បែកមុន តូចឬខ្ទុះ និងជាញឹកញាប់ខ្ទុះតូច គ្មានគ្រាប់មុន មុខក្រហម ។ ជម្ងឺមុខមានសរសៃក្រហម រ៉ាំរ៉ៃ (chronic rosacea) ដែលស្ថិតនៅ ច្រមុះ ថ្ងាស ត្របកភ្នែក ត្រចៀក និងចង្កា ។ ជម្ងឺមុខមានសរសៃក្រហម (rosacea) គឺអាចបង្ការ ដោយការឈប់ ផឹកស្រា គ្រឿងស្រវឹងនិង ភេសជ្ជះធ្វើអោយក្តៅមុខ ដែលអាចមានប្រយោជន៍ចំពោះ អ្នកជំងឺមួយចំនួន។ យើងអាចព្យាបាលបានដោយ metronidazole ជែលឬក្រែម លាប ពីរដងក្នុងមួយថ្ងៃ ឬថ្នាំផ្សះលេបប្រភេទtetracycline minocycline សំរាប់ប្រភេទជម្ងឺ ធ្ងន់ធ្ងរ ឬប្រសិនបើការព្យាបាលដោយលាបបរាជ័យ។

ម៉ោងធ្វើការ ច័ន្ទ-សៅរ៍

ព្រឹក ​ ០៩:០០ - ១៣:០០​
រសៀល ១៤:០០ - ១៩:០០

អាទិត្យ

ល្ងាច ១៧:០០ - ១៨:៣០

ទូរស័ព្ទ:

០២៣ ៦៩១ ១៩៨៤
០១២ ៩១៩ ០០៨
០១១ ៨៨៨ ៥៦៥
០១២ ៨៧១ ៨៥១

ផ្ទះលេខ ១៨R ផ្លូវលេខ ២៥២ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ កម្ពុជា អុីម៉ែល:cadauskinclinic@gmail.com www.cadau-clinic.com