បញ្ហាសើស្បែក

ជម្ងឺមុន គឺជាការរលាកនៃ ផ្នែកក្រពេញខ្លាញ់និងរោម (pilosebaceous unit) នៃតំបន់រាងកាយមួយចំនួន (មុខនិងដងខ្លួន, ដោយកម្រនៅនឹងគូទ) ដែលបានកើតឡើងជា ញឹកញាប់បំផុត ក្នុងវ័យជំទង់។រយៈពេលនៃការកើតមានចាប់ពី ច្រើនសប្តាហ៍ទៅច្រើនខែ ការកើតមានមុនមុខ អាចជាក្បាលខ្មៅឬក្បាលស កន្ទួលសើស្បែក កន្ទួលលាយឡំនឹងខ្ទុះ ជាមួយការរលាកក្រហមឬគ្មាន ដុំពក ដុំទឹក ស្នាមស្វិតខូង ឬ ផ្លែលើស្បែក។ គោលបំណងនៃការព្យាបាលនេះគឺយកគ្រាប់មុនចេញ តាមរន្ធរោម និងព្យាបាលការឆ្លងមេរោគ ជាមួយនឹងថ្នាំផ្សះលេបនិងលាបដែលអាស្រ័យលើ ជម្ងឺកើតមុនថាតើជាកំរិតមធ្យមឬធ្ងន់ធ្ងរ ។ ពួកថ្នាំ Isotretinoin លេបអាចត្រូវបានប្រើ នៅក្នុងជម្ងឺមុនមានដុំពកតូចៗ ដែលមានការកកើតជាថ្មី ទំរង់ធ្ងន់ធ្ងរ ។ ដុំពកគួរតែមានពីវិជ្ជមាត្រចាប់ពី 5mm ដុំពកមានច្រើន ហើយជាមួយនឹងមានស្លាកស្នាមលើស្បែក។ អ្នកជំងឺកើតមុនដែលមិនជាសះស្បើយទៅនឹងការព្យាបាលដោយថ្នាំផ្សះ។

ម៉ោងធ្វើការ ច័ន្ទ-សៅរ៍

ព្រឹក ​ ០៩:០០ - ១៣:០០​
រសៀល ១៤:០០ - ១៩:០០

អាទិត្យ

ល្ងាច ១៧:០០ - ១៨:៣០

ទូរស័ព្ទ:

០២៣ ៦៩១ ១៩៨៤
០១២ ៩១៩ ០០៨
០១១ ៨៨៨ ៥៦៥
០១២ ៨៧១ ៨៥១

ផ្ទះលេខ ១៨R ផ្លូវលេខ ២៥២ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ កម្ពុជា អុីម៉ែល:cadauskinclinic@gmail.com www.cadau-clinic.com