បញ្ហាសើស្បែក

ផ្លែលើស្បែក (hypertrophic scars and keloids) គឺជាការជួសជុលជាលិកាឡើងវិញ រីកធំច្រើនខុសធម្មតា ក្រោយពីការរងរបួសនៃស្បែក ។ ជាញឹកញាប់បំផុត ពណ៌នៃស្បែកធម្មតា ប៉ុន្តែអាចទៅជាពណ៌ក្រហមស្លេក រឺឡើងខៀវ អាចជាបន្ទះឆ្នូតៗ ក្រោយពីការប៉ះទង្គិច រឺក្រោយពីការវះកាត់ ។                                     បុគ្គលម្នាក់ៗឆាប់ងាយនឹងមានផ្លែលើស្បែក ជាដំបូន្មាន គួរជៀសវាងនូវដំណើរការ ទាក់ទងនឹងសោភណ័ភាពដូចជា ការចោះទំលុះស្បែកដែលគ្មានប្រយោជន៏ ។ ការចាក់ថ្នាំនៅនឹងកន្លែងដែលផ្លែលើស្បែក នូវប្រភេទថ្នាំ triamcinolone acetonide រៀងរាល់ខែ អាចកាត់បន្ថយការរមាស់ ទំហំរបស់វា ហើយធ្វើវា អោយទៅជាសំប៉ែត រឺ យើងអាចរួមបញ្ចូលការព្យាបាលដោយវិធី Cryotherapy និង ការចាក់ថ្នាំ ។ លើសពីនេះ ក្រែម Silicone និង បន្ទះជែលSilicone ក៏មាន អត្ថប្រយោជន៏ក្នុងការព្យាបាលផ្លែលើស្បែក ហើយវាមិនឈឺ និងមិនបង្កគ្រោះថ្នាក់់ ។

ម៉ោងធ្វើការ ច័ន្ទ-សៅរ៍

ព្រឹក ​ ០៩:០០ - ១៣:០០​
រសៀល ១៤:០០ - ១៩:០០

អាទិត្យ

ល្ងាច ១៧:០០ - ១៨:៣០

ទូរស័ព្ទ:

០២៣ ៦៩១ ១៩៨៤
០១២ ៩១៩ ០០៨
០១១ ៨៨៨ ៥៦៥
០១២ ៨៧១ ៨៥១

ផ្ទះលេខ ១៨R ផ្លូវលេខ ២៥២ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ កម្ពុជា អុីម៉ែល:cadauskinclinic@gmail.com www.cadau-clinic.com